ចេញផ្សាយ ១៤ កុម្ភៈ ២០២៤
50
ថ្ងៃពុធ ៥កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤
លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក និងលោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមស្តាប់បទបង្ហាញស្តីពីការប្រមូលសំណាកត្រីចិញ្ចឹម ដើម្បីកំណត់អត្តសញ្ញាណភ្នាក់ងារបង្កជំងឺត្រី បទបង្ហាញដោយក្រុមការងារបច្ចេកទេស IZSVe ក្រោមអធិបតីភាពលោក ថាយ សុមុនី ប្រធាននាយកដ្ឋានវារីវប្បកម្ម និងលោក ម៉ម សុខដារ៉ា ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មសមុទ្រ ដោយមានការចូលរួមពីរដ្ឋបាលជលផល ក្រុមការងារបច្ចេកទេស IZSVe មន្ត្រីមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍វារីវប្បកម្មឌ្ឍន៍សមុទ្រ និងវារីប្បករ។