ចេញផ្សាយ ១៣ កុម្ភៈ ២០២៤
45
ថ្ងៃចន្ទ ៣កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤
លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំមន្រ្តីចុះពិភាក្សាលើការងារទីផ្សារដើម្បីជំរុញការលក់ដំណាំពោតរបស់កសិករ សុខ សារុំ រស់នៅភូមិសំរុងក្រោម ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបច្ចុប្បន្នដំណាំពោតចំនួន ១០០០០ផ្លែ លក់បានចំនួន ៣០០០ផ្លែហើយ តាមរយៈការកម្មង់ទិញពីបងប្អូនប្រជាពលរដ្ឋក្នុងខេត្តព្រះសីហនុ។ ក្នុងឱកាសនេះសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ដែលបានជួយលើកស្ទួយផលិតផលក្នុងស្រុករបស់យើង។