ចេញផ្សាយ ០៩ កុម្ភៈ ២០២៤
46
ថ្ងៃព្រហស្បតិ៍ ១៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤
លោកស្រី យ៉ុន លីដា ប្រធានការិយាល័យផែនការ គណនេយ្យ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ សារាចរណែនាំលេខ០១៣ សហវ.សរអថ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ ដឹកនាំដោយ លោក ជ័យ វិមានរិទ្ធិ ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះសីហនុ លោក ហេង សុជាតិ ប្រធានការិយាល័យថវិកាសង្គមកិច្ចទី២ នាយកដ្ឋានថវិកានីយកម្មនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការចូលរួមពីមន្ទីរអង្គភាពក្នុងខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ខេត្តព្រះសីហនុ។