ចេញផ្សាយ ០២ កុម្ភៈ ២០២៤
40
ថ្ងៃសុក្រ ៨រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤
មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានរៀបចំពិធីបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៤ ក្រោមអធិបតីភាពលោក គង់ វិតាណៈ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលាប្រជុំនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកនាយ នាយរងខណ្ឌ ផ្នែក សង្កាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងជលផលកំពង់សោម រួមទាំងលោក លោកស្រីប្រធាន អនុប្រធាន និងមន្ត្រីការិយាល័យជំនាញ ទីប្រឹក្សាអង្គការFAO ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT និងថ្នាក់ដឹកនាំមកពីសហគមន៍កសិកម្មទាំង ៧សហគមន៍។