មាតិកា
កិច្ចប្រជុំស្តីពីសារៈប្រយោជន៍ក្នុងការទម្លាក់ប្រអប់សិប្បនិម្មិត
ចេញ​ផ្សាយ ០២ កុម្ភៈ ២០២៤
41
ថ្ងៃពុធ ៧រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសម្របសម្រួលជាមួយអង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា រៀបចំកិច្ចប្រជុំស្តីពីសារៈប្រយោជន៍ក្នុងការទម្លាក់ប្រអប់សិប្បនិម្មិតចំនួន ១០ប្រអប់ ដែលប្រអប់១មានទំហំ ១.២មx១.២មx១.២ម ទម្ងន់ ប្រមាណ ៤តោន និងបង្ហាញទីតាំងការដាក់ពង្រាយទម្លាក់ប្រអប់សិប្បនិម្មិតធ្វើជាយុថ្កាចងពោង នៅឧទ្យានជាតិសមុទ្រកោះរ៉ុង។ គោលបំណងនៃការទម្លាក់ប្រអប់គឺសម្រាប់ចងទូកនេសាទ បញ្ជៀសការបោះយុថ្កាលើតំបន់មានផ្កាថ្ម,កំណត់សម្គាល់ព្រំតំបន់អភិរក្ស និងការពារដែនជម្រកធនធានជលផល។ សមាសភាពចូលរួមមានអាជ្ញាធរមូលដ្ឋាន ភូមិ សង្កាត់ ក្រុងកោះរ៉ុង តំណាងខណ្ឌរដ្ឋបាលជលផល តំណាងមន្ទីរបរិស្ថានខេត្ត គណ:កម្មការជាតិ សន្តិសុខលំហរសមុទ្រ សហគមន៍នេសាទ វិស័យឯកជន និងអង្គការដៃគូរ។
ចំនួនអ្នកចូលទស្សនា
Flag Counter