ចេញផ្សាយ ៣០ មករា ២០២៤
44
ថ្ងៃចន្ទ ៤រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤
លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមចែករំលែកបទពិសោធន៍ ស្តីពីដំណើរការគ្រប់គ្រងសហគមន៍នេសាទនៅតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ដល់គណៈប្រតិភូមកពីខេត្តកំពង់ធំធ្វើទស្សនៈកិច្ចសិក្សានៅសហគមន៍នេសាទប្រជុំកោះរ៉ុង និងកោះរ៉ុងសន្លឹម ដើម្បីផ្លាស់ប្តូរបទពិសោធន៍ ការអនុវត្តសកម្មភាពការងារ ការអភិរក្សការគ្រប់គ្រង និងនិរន្តរភាពគ្រប់គ្រងថវិកា គណៈប្រតិភូចូលរួមមានមកពី នាយកដ្ឋាន
សហគមន៍នេសាទនាយកដ្ឋានអភិរក្យជល
ផលនៃរដ្ឋបាលជលផល និងមន្រ្តីមកពីមន្ទីរកសិកម្ម មន្ទីរបរិស្ថាន មន្ទីរធនធានទឹក នៃខេត្តកំពង់ធំ មន្ត្រីរដ្ឋបាលខេត្តកំពង់ធំ អភិបាលរងស្រុក សហគមន៍នេសាទ មួយចំនួនក្នុងខេត្តកំពង់ធំ និងអង្គការFACT និងគណកម្មការ សហគមន៍នេសាទកោះរ៉ុងសន្លឹមសរុបចំនួន ៣១នាក់ ស្រី៣នាក់។