ចេញផ្សាយ ២៤ មករា ២០២៤
56
ថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែ មករា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម លោក ឈុន ថុល នាយផ្នែករដ្ឋបាលជលផលទំនប់រលក លោក ញ៉ែម វណ្ណា នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក និង លោក ញ៉ុញ អ៊ុក នាយសង្កាត់រដ្ឋបាលជលផលមិត្តភាព បានចូលរួមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំនៃកម្មវិធីអភិរក្សតំបន់ឆ្នេរ និងសមុទ្រ នៃអង្គការុក្ខជាតិ និងសត្វព្រៃ ( Fauna and Flora) សម្រាប់ឆ្នាំ២០២៣ ដោយមានការចូលរួមពី ខណ្ឌរដ្ឋបាលជលផលតំបន់ឆ្នេរ មន្រ្តីឧទ្យានជាតិកោះរ៉ុង នៃមន្ទីរបរិស្ថានខេត្តព្រះសីហនុ អង្គការ Fact។ កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសណ្ឋាគារពូលូវៃ រាជធានីភ្នំពេញ ដែលរៀបចំដោយអង្គការរុក្ខជាតិ និងសត្វព្រៃ។