ចេញផ្សាយ ២២ មករា ២០២៤
42
ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែ មករា ឆ្នាំ២០២៤
លោកស្រី អុិន ម៉ានិត អនុប្រធានការិយាល័យនីតិកម្មកសិកម្មបានចូលរួមកិច្ចប្រជុំពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារប្រចាំខែ មករា ឆ្នាំ២០២៤ លើកទី៥២ របស់ គ.ក.ស.ក ខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ ដោយមានសមាសភាពអញ្ជើញចូលរួមពី លោកជំទាវអនុប្រធាន សមាជិក សមាជិកា គ.ក.ស.ក ខេត្ត, ប្រធាន គ.ក.ស.ក ក្រុង/ស្រុក និងអង្គការដៃអភិវឌ្ឍន៍ សរុបចំនួន ២៥រូប ស្រី ១៥រូប។