ចេញផ្សាយ ១៩ មករា ២០២៤
50
ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
ដោយទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំសហការី សហការជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្ត អាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំសហគមន៍បន្លែសុវត្ថិភាពឃុំសំរុង ចុះពិភាក្សាស្តីពី ការបង្ហូរទឹកប្រើប្រាស់ស្រោចស្រពដំណាំសមាជិកសហគមន៍ និងចុះពិនិត្យជាក់ស្ដែងទីតាំងអាងទឹក និងទីតាំងស្តុកទឹកសម្រាប់ចែកចាយបន្តទៅកសិករ ស្ថិតនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។