ចេញផ្សាយ ១៩ មករា ២០២៤
46
ថ្ងៃសុក្រ ៩កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំខណ្ឌ និងការិយាល័យក្រោមឱវាទ ចូលរួមកិច្ចប្រជុំស្តីពី ការកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តាមប្រព័ន្ធវីដេអូ Zoom Meeting ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាមន្ទីរ លោកនាយខណ្ឌ ផ្នែក សង្កាត់ នៃខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ និងជលផលកំពង់សោម រួមទាំងលោក លោកស្រីប្រធានការិយាល័យក្រោមឱវាទមន្ទីរ។