មាតិកា
កិច្ចប្រជុំដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំបន្លែរបស់ប្រជាកសិករ ស្ថិតនៅភូមិសំរុងកណ្តាល ឃុំសំរុង
ចេញ​ផ្សាយ ១៨ មករា ២០២៤
45
ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចូលរួមប្រជុំពិភាក្សាជាមួយអាជ្ញាធរ ឃុំសំរុង អាជ្ញាធរភូមិ ប្រធានសហគមន៍បន្លែធម្មជាតិសំរុង និងប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាខ្វះទឹកស្រោចស្រពដំណាំបន្លែរបស់ប្រជាកសិករ ស្ថិតនៅភូមិសំរុងកណ្តាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ក្រោយពីកិច្ចប្រជុំពិភាក្សារួច ក្រុមការងារបានចុះពិនិត្យទីតាំងអាងស្តុកទឹកជាក់ស្តែង។
ចំនួនអ្នកចូលទស្សនា
Flag Counter