ចេញផ្សាយ ១៨ មករា ២០២៤
46
ថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំមន្រ្តីជំនាញ ចូលរួមសហការជាមួយក្រុមការងារអគ្គនាយកដ្ឋានកសិកម្ម តំណាងស្ថានទូតចិនប្រចាំប្រទេសកម្ពុជា ប្រជុំតាមប្រព័ន្ធអនឡាញ (Zoom Meeting ) ជាមួយនឹងអគ្គរដ្ឋបាលគយចិន(GACC) ដើម្បីវាយតម្លៃចម្ការ និងទីតាំងវេចខ្ចប់ផ្លែដូងស្រស់សម្រាប់នាំចេញទៅកាន់ប្រទេសចិន។
ចម្ការដូងដែលត្រូវវាយតម្លៃគឺចម្ការរបស់ក្រុមហ៊ុន O.H.K Invesment Co.,Ltd. ស្ថិតនៅភូមិព្រែកក្រាញ់ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងទីតាំងវេចខ្ចប់របស់ក្រុមហ៊ុន Shang Da Jian Hui International Agriculture Product and Logistics Co., Ltd. ស្ថិតនៅភូមិស្ទឹងសំរោង ឃុំអូរបាក់រទេះ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។