ចេញផ្សាយ ១២ មករា ២០២៤
44
ថ្ងៃសុក្រ ២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានចូលរួមកិច្ចប្រជុំពិភាក្សាលើកសេចក្តីព្រាងរបាយការណ៍ជាភាសាខ្មែរនៃផែនការមេដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសេគំរូពហុបំណង ក្រោមអធិបតីភាពលោក ឡុង ឌីម៉ង់ អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ នៅសាលប្រជុំរដ្ឋបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ។