ចេញផ្សាយ ១១ មករា ២០២៤
69
ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័កព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
លោក កឹម អាន នាយរងខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្ត្រីជំនាញជលផល ចូលរួមដាំ និងស្តារព្រៃកោងកាងឡើងវិញដែលរងការកាប់ទន្រ្ទាន ចំនួន ២ ០០០ដើម នៅចំណុចនិយាមកា X=374205 Y=1177794 នៅក្នុងសហគមន៍នេសាទបន្ទាយប្រីយ៍ ភូមិបន្ទាយប្រីយ៍ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រៀបចំដោយអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផលFACTឧបត្ថម្ភថវិកាដោយ អង្គកាឡែនដេសា ដោយមានការចូលរួមពីរដ្ឋបាលស្រុកព្រៃនប់ សហគមន៍នេសាទ បឹងរាំង ចុងអូរ បន្ទាយប្រីយ៍ និងជំពូរខ្មៅ។