ចេញផ្សាយ ១១ មករា ២០២៤
44
ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤
លោកស្រី ហែម ផល្លា ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល បានដឹកនាំមន្រ្តីជំនាញ បានចុះចាក់ថ្នាំការពារជំងឺសាទឹកគោ ក្របី នៅភូមិកែវផុស ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ ជាលទ្ធផលចាក់បានគោ ក្របី សរុបចំនួន ១២៧ក្បាលក្នុងនោះ÷
-គោសរុបចំនួន ២០ក្បាល។
-ក្របីចំនួន ១០៧ក្បាល។
-ផ្តល់ថ្នាំព្យាបាល វ៉ាក់សាំង និងបរិក្ខារមួយចំនួនជូនភ្នាក់ងារសុខភាពសត្វភូមិចាក់ជូនបន្ត។