ចេញផ្សាយ ១០ មករា ២០២៤
44
ថ្ងៃពុធ ១៤រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំសហការី និងមន្ត្រី ចូលរួមមហាសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងទិសដៅអនុវត្តការងារប្រចាំឆ្នាំ២០២៤ របស់សហគមន៍កសិកម្មចំរើនផល និងសារិកាកែវ នៅភូមិតាអោងធំ ឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមពីអាជ្ញាធរឃុំ និងសមាជិកសហគមន៍កសិកម្មទាំង ២សហគមន៍កសិកម្មផងដែរ។