ចេញផ្សាយ ០៩ មករា ២០២៤
39
ថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤
ថ្នាក់ដឹកនាំមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ដឹកនាំខណ្ឌ និងការិយាល័យជំនាញ ចូលរួមកិច្ចប្រជុំពិភាក្សាលើការធ្វើប្រតិភូកម្មអំណាចជូនមន្ទីរកសិកម្ម ឬរដ្ឋបាលរាជធានី ខេត្ត ពាក់ព័ន្ធនឹងការអនុវត្តច្បាប់ស្តីពីវិនិយោគព្រះរាជាណាចក្រកម្ពុជា តាមដានប្រព័ន្ធវីដេអូzoom meeting ដោយមានការចូលរួមពីក្រសួង ស្ថាបន មន្ទីរអង្គភាពពាក់ព័ន្ធ។