ចេញផ្សាយ ២៩ ធ្នូ ២០២៣
68
ថ្ងៃសុក្រ ២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំផ្នែករដ្ឋបាលជលផលព្រៃនប់ ចូលរួមកម្មវិធីដាំកោងកាងឡើងវិញចំនួន ២០០ដើម លើទីតាំងរងការកាប់បំផ្លាញ់ ស្ថិតនៅសហគមន៍នេសាទបន្ទាយប្រីយ៍ ក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រព្រែកកំពង់ស្មាច់ ឃុំអណ្ដូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការចូលរួមរដ្ឋបាលស្រុកព្រៃនប់ មន្ទីរបរិស្ថានខេត្តព្រះសីហនុ អង្គការCCCA3 និងសហគមន៍នេសាទ។