ចេញផ្សាយ ២៧ ធ្នូ ២០២៣
46
ថ្ងៃពុធ ១៥កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣
លោកស្រី ហែម ផល្លា ការិយាល័យផលិតកម្ម និងផលិតផលព្យាបាល បានចុះចាក់ថ្នាំការពារជំងឺសាទឹក គោ ក្របី នៅភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា មានការចូលរួមពីថ្នាក់ដឹកនាំឃុំ ពីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក មេភូមិ និងភ្នាក់ងារសុខភាពសត្វភូមិ ជាលទ្ធផលចាក់គោក្របីសរុបចំនួន ២០៨ក្បាល÷
១-គោសរុប ៧២ក្បាល និងក្របី ១៣៦ក្បាល។
២-ចែកជូន វ៉ាក់សាំង ថ្នាំព្យាបាល និងបរិក្ខាបសុពេទ្យមួយចំនួនដល់ភ្នាក់ងារសុខភាពសត្វភូមិដើម្បីជួយចាក់បន្តនៅថ្ងៃក្រោយទៀត។