មាតិកា
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(បណ្ណ សម្គាល់សិទ្ធិ)ស្ថិតនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ
ចេញ​ផ្សាយ ២៣ ធ្នូ ២០២៣
56
ថ្ងៃសុក្រ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ លោក អ៊ុក ពុទ្ធា នាយសង្កាត់រដ្ឋបាលព្រៃឈើកំពង់ សីលា បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងសំគាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី(បណ្ណ សម្គាល់សិទ្ធិ)ស្ថិតនៅភូមិចំការហ្លួង ឃុំចំការហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ក្រោមអធិបតីភាព លោក ឆាយ សុគន្ធដា អភិបាលនៃគណៈអភិបាលស្រុកកំពង់សីលា ដោយមានការចូលរួមពី មន្ទីរ-អង្គភាពពាក់ព័ន្ធ អភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដី។ បណ្ណកម្មសិទ្ធិ សរុប ២៧៣ក្បាលដី ដែលមានប្រភេទអំណោយពីរដ្ឋចែកអោយ ៧៣ក្បាលដី អំណោយពីម៉ែឪចែកអោយ ៨៧ក្បាលដី និងដីទិញលក់ ចំនួន ១១៣ក្បាលដី។
ចំនួនអ្នកចូលទស្សនា
Flag Counter