ចេញផ្សាយ ២៣ ធ្នូ ២០២៣
50
ថ្ងៃសុក្រ ១០រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំខណ្ឌ និងការិយាល័យជំនាញចូលរួមពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺនឺរទឹកជ្រៅថ្មី ជំហានទី១ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែចំនួន ២គ្រឿង ក្រោមឥណទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលនៃប្រទេសជប៉ុន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីក្រសួង ស្ថាបន និងមន្ទីរអង្គភាពពាក់ព័ន្ធ។