មាតិកា
ការចូលរួមសិក្ខាសាលាសមាហរណកម្មបីឆ្នាំរំកិល(២០២៤-២០២៦) នៅស្រុកស្ទឹងហាវ
ចេញ​ផ្សាយ ២២ ធ្នូ ២០២៣
46
ថ្ងៃព្រហស្បតិ៍ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ លោក កែវ ចំរើន នាយរងផ្នែករដ្ឋបាលជលផលទំនប់រលក បានចូលរួមសិក្ខាសាលាសមាហរណកម្មបីឆ្នាំរំកិល(២០២៤-២០២៦) នៅស្រុកស្ទឹងហាវ ក្រោមអធិតីភាពឯកឧត្តម កែវ ឡាយ សមាជិកក្រុមប្រឹក្សាខេត្ត និងលោក មីន កុម្ភៈ អភិបាលរងខេត្ត ដោយមានការចូលរួមពី ប្រធាន និង អនុប្រធានមន្ទីរ អភិបាល និងអភិបាលស្រុក សមាជិកក្រុមប្រឹក្សាស្រុក នាយសង្កាត់រដ្ឋបាលជលផលស្ទឹងហាវ ប្រធាននិង អនុប្រធានការិយាល័យ ស្រុក ក្រុមប្រឹក្សាឃុំ កងកំលាំងប្រដាប់អាវុធទាំង៣ប្រភេទតំណាងអង្គការ ក្រៅរដ្ឋាភិបាល មានទីតាំងស្ថិតនៅសាលប្រជុំសាលាស្រុកស្ទឹងហាវ។
ចំនួនអ្នកចូលទស្សនា
Flag Counter