ចេញផ្សាយ ២០ ធ្នូ ២០២៣
61
ថ្ងៃពុធ ៨រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣
លោកស្រី ណែត សារ៉េម អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធីAspire-AT ដឹកនាំមន្រ្តីទទួលបន្ទុក រៀបចំមហាសន្និបាតកំណើតដំបូងរបស់សហគមន៍កសិកម្មមាន់ស្រែព្រៃនប់ ក្រោមអធិបតីភាពលោក ម៉ាំង ឃុននី ក្រុមប្រឹក្សាឃុំព្រៃនប់ និងលោក ជ គា អនុប្រធានការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថាន តំណាងស្រុកព្រៃនប់ នៅវត្តព្រៃនប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំសហគមន៍កសិករព្រៃនប់ និងសមាជិកសមាជិកាសហគមន៍ផងដែរ។