ចេញផ្សាយ ១៩ ធ្នូ ២០២៣
62
ថ្ងៃអង្គារ ៧រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣
លោក សំ សឿន នាយផ្នែករដ្ឋបាលព្រៃឈើព្រះសីហនុ និងលោក ម៉ាន់ វិស័ក្ក នាយរងផ្នែករដ្ឋបាលជលផលព្រៃនប់ បានចូលរួមកិច្ចប្រជុំស្តីពីការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិចំណោតរាម ភូមិគគីរ និងភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីរអាជ្ញាធរស្រុក ឃុំ ភូមិ ប្រជាពលរដ្ឋ និងមន្ទីរអង្គភាពពាក់ព័ន្ធ នៅបរិវេណដីឡូផាន់សីហា ក្រោយសាលាឃុំបិតត្រាំង។