ចេញផ្សាយ ១៤ ធ្នូ ២០២៣
48
ថ្ងៃព្រហស្បតិ៍ ២កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារល្បាតរួមលើកទី៣២ រវាងមូលដ្ឋានសមុទ្រ កងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ ជាមួយបញ្ជាការដ្ឋានតំបន់៥ កងទ័ពជើងទឹកប្រជាជនវៀតណាម នៅប្រទេសវៀតណាម ដោយមានការចូលរួមពីសមត្ថកិច្ចពាក់ព័ន្ទលើផ្ទៃសមុទ្រ និងអាជ្ញាធរតាមតំបន់ឆ្នេរ។