ចេញផ្សាយ ១៤ ធ្នូ ២០២៣
47
ថ្ងៃពុធ ១កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣
លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ សហការជាមួយសហគមន៍នេសាទព្រែកកំពង់សីលា និងប៉ូលីសប៉ុស្តិ៍កំពង់ហ្លួង បានចុះស្រាវជ្រាវ នឹងត្រួតពិនិត្យបទល្មើសជលផល តាមព្រែកកំពង់សីលា និងព្រែកជ្រោង ស្ថិតនៅភូមសាស្រ្តស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ជាលទ្ធផល ក្រុមការងារបានដកហូតមងបណ្តែតទឹក ដែលបានដាក់កាត់ទទឹងព្រែក ចំនួន ៣ករណី ដែលមានប្រវែង ១៣០ម៉ែត្រ ដោយធ្វើការបំផ្លាញចោល។