ចេញផ្សាយ ០៨ ធ្នូ ២០២៣
52
ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣
ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ សហការជាមួយការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុកព្រៃនប់ ចុះអង្កេតស្ទង់ទិន្នផលស្រូវរដូវវស្សាឆ្នាំ២០២៣ នៅភូមិសំរុងក្រោម ភូមិសំរុងកណ្តាល ភូមិចុងអូរ ឃុំសំរុង និងភូមិទួលទទឹង១ ភូមិទួលទទឹង២ និងភូមិទួលទទឹង៣ ឃុំទួលទទឹង ស្រុកព្រៃនប់ បានចំនួន ២៤សំណាក ដែលមានការចូលរួមពីអាជ្ញាធរភូមិឃុំ និងកសិករម្ចាស់ស្រែ។