ចេញផ្សាយ ០៨ ធ្នូ ២០២៣
41
ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣
លោក សុខ បាន នាយសង្កាត់រដ្ឋបាលជលផលកោះខ្យង សហការជាមួយវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលសមុទ្រនៃរដ្ឋបាលជលផល ចុះប្រមូលទិន្នន័យផលនេសាទសមុទ្រ នៅកន្លែងឡើងផលនេសាទសមុទ្រ ស្ថិតនៅភូមសាស្រ្តស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ជាលទ្ធផល៖
-នេវានេសាទអួនអូសចំនួន ២១គ្រឿង ផលចាប់បានសរុប ៤៨ ៥០០គីឡូក្រាម
-នេវានេសាទមងបង្គារចំនួន ៧គ្រឿង ផលចាប់បាន ៣៨០គីឡូក្រាម
សរុបនេវានេសាទទាំងអស់ចំនួន ២៨គ្រឿង សរុបផលចាប់បាន ៤៨ ៨៨០គីឡូក្រាម។