ចេញផ្សាយ ០៧ ធ្នូ ២០២៣
41
ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣
មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ ចំនួន ៣នាក់ សហការជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ បានចុះប្រតិបត្តិការបង្ក្រាបបទល្មើស នៅចំណុចផ្សារទំនប់រលក ភូមិ៣សង្កាត់១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផលក្រុមការងារបានរកឃើញ÷
-អណ្តើកសោម(Cyclemys) រស់ចំនួន ១៩ក្បាលស្មើ១០គ.ក្រ
-ក្លុំ(Gallicrek cinerea) ចំនួន ២១ក្បាល(ងាប់៨ក្បាល)
-សាច់ជ្រូកព្រៃ(wild boar) ៨គ.ក្រ
-សាច់ប្រម៉ា (Porcupine)
ចំនួន១.៥០គ.ក្រ
-សាច់ត្រគួត(monitor lizard) ២.៥០គ.ក្រ
-សំពោចក្រអូប(Civet)ងាប់១ក្បាល ចំនួន ១.៧០គ.ក្រ។
សូមជម្រាបជូនផងដែរ ចំពោះសំណាកសត្វព្រៃដែលមិនអាចរក្សាទុកបាន ក្រុមការងារបានសម្រេចធ្វើការដុតបំផ្លាញចោលនៅ ស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើព្រះសីហនុ។ ចំពោះសត្វរស់ទាំងអស់យកទៅប្រលែងនៅទឹកធ្លាក់ក្បាលឆាយ។