ចេញផ្សាយ ០៧ ធ្នូ ២០២៣
41
ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំការិយាល័យផែនការ គណនេយ្យ ចូលរួមសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយច្បាប់ស្តីពីលទ្ធកម្មសាធារណៈ និងលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងលទ្ធកម្មសាធារណ:ថ្មីចំនួន៣ រៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តាមប្រព័ន្ធ Zoom Meeting ដែលមានការចូលរួមពីក្រុមការងារលទ្ធកម្មរបស់មន្ទីរ/អង្គភាព ពាក់ព័ន្ធ នៅសាលប្រជុំតូចមន្ទីរមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ។