ចេញផ្សាយ ០៧ ធ្នូ ២០២៣
55
ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣
លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានដឹកនាំមន្រ្តីជំនាញជលផល ចុះសហការជាមួយក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកព្រៃនប់ ចុះត្រួតពិនិត្យ និងទប់ស្កាត់ការទន្រ្ទានយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធ នៅឃុំជើងគោ និងឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ ជាលទ្ធផល៖
-ដកកូនចេក ចំនួន ២២៨ដើម
-ដកកូនដូង ចំនួន ៣៥ដើម
-បង្គោលរបងថ្ម ៥បង្គោល
-រោងឈើចំនួន ១រោង ទំហំ ៣មx២ម