ចេញផ្សាយ ០៧ ធ្នូ ២០២៣
47
ថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣
លោក ម៉ាង ផល្លាវុធ នាយសង្កាត់រដ្ឋបាលព្រៃឈើវាលរេញ បានចូលរួមជាមួយក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសសត្វព្រៃ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ចុះបង្រ្កាបបទល្មើសសត្វព្រៃបានចំនួន ៣ទីតាំង ដែលទីតាំងទាំងនោះស្ថិតនៅ÷
១-ទីតាំងទី១ នៅភូមិត្រពាំងគា ឃុំជើងគោ
២-ទីតាំង២ និង៣ នៅភូមិបឹងវែង ឃុំវាលរេញ
ក្នុងនោះក្រុមការងារបានដកហូតសំណាកសត្វព្រៃបានមួយចំនួន យកមកដុតបំផ្លាញចោលនៅស្មាក់ការផ្នែករដ្ឋបាលព្រៃឈើព្រៃនប់។ ចំពោះសត្វអណ្តើករស់បានប្រលែងនៅទឹកធ្លាក់ក្បាលឆាយ។