ចេញផ្សាយ ០៦ ធ្នូ ២០២៣
43
ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣
លោក កង ម៉ាក្សី នាយផ្នែករដ្ឋបាលជលផលព្រៃនប់ ដឹកនាំក្រុមការងារ ចូលរួមសហការជាមួយក្រុមការងារស្រុកព្រៃនប់ ចុះពិនិត្យ និងទប់ស្កាត់ការកាប់ទន្ទ្រានព្រៃកោងកាង នៅតាមបណ្តោយប៉ុលឌែរ៦ ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ជាលទ្ធផលបានរុះរើរបងហ៊ុមព័ទ្ធយកដីព្រៃកោងកាងធ្វើជាកម្មសិទ្ធដោយខុសច្បាប់ ដោយដក÷
-បង្គោលរបងថ្មចំនួន ៨៩បង្គោល
-បង្គោលរបងឈើចំនួន ៣៨បង្គោល
-កូនដូងចំនួន ៧៥ដើម
-កូនចេកចំនួន ២០៥ដើម
ករណីនេះក្រុមការងារនឹងស្រាវជ្រាវរកជនសង្ស័យ ដើម្បីដោះស្រាយណែនាំ។