ចេញផ្សាយ ០៥ ធ្នូ ២០២៣
45
ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣
លោក ហៀង ប៊ុនឆាយ មន្ត្រីការិយាល័យផែនការ គណនេយ្យ និងលោក ចាន់ យ៉ារី មន្ត្រីការិយាល័យរដ្ឋបាល បុគ្គលិក បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពី ការប្រមូលទិន្នន័យអង្កេតកសិកម្មកម្ពុជាឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក តោ មុន្នីសាក់ ប្រធានមន្ទីរផែនការខេត្តព្រះសីហនុ នៅសាលប្រជុំមន្ទីរផែនការខេត្តព្រះសីហនុ ដោយមានការចូលរួមពីមន្រ្តីវិទ្យាស្ថានជាតិស្ថិតិ និងមន្ទីរផែនការខេត្តព្រះសីហនុ។ កម្មវិធីនេះរៀបចំឡើងដោយវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានសហការជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលឧបត្ថម្ភដោយអង្គការ(FAO)