មាតិកា
សិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការគ្រប់គ្រងសហគមន៍នេសាទ
ចេញ​ផ្សាយ ០៥ ធ្នូ ២០២៣
41
ថ្ងៃអង្គារ ៨រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ លោក ឯម ភា នាយខណ្ឌរដ្ឋបាលជលផលកំពង់សោម បានចូលរួមសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី ការគ្រប់គ្រងសហគមន៍នេសាទ។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងរកដំណោះស្រាយស្តីពីដំណើរការគ្រប់គ្រងសហគមន៍នេសាទ ព្រមទាំងកំណត់តួនាទី និងការទទួលខុសត្រូវ ក្នុងការគាំទ្រ ពង្រឹងប្រសិទ្ធភាព និងនិរន្តរភាព នៃការគ្រប់គ្រងសហគមន៍នេសាទ ដោយមានការចូលរួមខណ្ឌរដ្ឋបាលជលផលព្រៃវែង កំពង់ឆ្នាំង ពោធិ៍សាត់ សៀមរាប កែប កំពត និងកោះកុង។
ចំនួនអ្នកចូលទស្សនា
Flag Counter