ចេញផ្សាយ ០២ ធ្នូ ២០២៣
97
ថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣
លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE-AT ខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធី បានចូលរួមកិច្ចប្រជុំបូកសរុបការងារ (Pre-Wrap Up Meeting) របស់ក្រុមបេសកកម្មនៃមូលនិធិអន្តរជាតិសម្រាប់ការអភិវឌ្ឍន៍កសិកម្ម (IFAD) រៀបចំឡើងដោយលេខាធិការដ្ឋានកម្មវិធីASPIRE-AT តាមប្រព័ន្ធZOOM MEETING ដែលមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ និងតំណាងខេត្តអនុវត្តកម្មវិធីASPIRE-AT ទាំង១៧ខេត្ត។ ជាលទ្ធផល៖
១- បានពិនិត្យលើរបាយការណ៍នៃកិច្ចប្រជុំនៅថ្ងៃទី ២៤ វិច្ឆិកា ឆ្នាំ២០២៣។
២- ឯកសារពាក់ព័ន្ធនៃកម្មវិធី ASPIRE-AT ត្រូវបានកែសម្រួល និងធ្វើបច្ចុប្បន្នភាពសម្រាប់ការអនុវត្តន៍ក្នុងឆ្នាំ២០២៤។
៣- មានការពង្រីកខេត្តចំនួន ៤ បន្ថែម រួមមាន៖ ខេត្តកំពត ខេត្តកំពង់ស្ពឺ ខេត្តកំពង់ឆ្នាំ និង ខេត្តពោធិ៍សាត់។
៤- មានការជ្រើសរើសទីប្រឹក្សាជាតិ និង អន្តរជាតិបន្ថែម សម្រាប់ថ្នាក់ជាតិ។
៥- ការរៀបចំ AWPB 2024។
៦- ឯកសារទាំងអស់នឹងត្រូវចុះហត្ថលេខានៅថ្ងៃស្អែកនេះ ដើម្បីអនុវត្តជាផ្លូវការ។