ចេញផ្សាយ ០២ ធ្នូ ២០២៣
46
ថ្ងៃសុក្រ ៤រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣
លោក អ៊ុក សំអន នាយសង្កាត់រដ្ឋបាលជលផលកំពង់ស្មាច់ បានចុះពិនិត្យការធ្វើវារីវប្បកម្មចិញ្ចឹមបង្គា និងការប្រមូលផល រួមមាន៖
១-កសិករ ឈ្មោះ លី សៀ ដាក់កូនចិញ្ចឹមចំនួន ១ ០០០ ០០០ កូនក្នុងស្រះ ទំហំផ្ទៃដី ៣០ហិកតា ក្នុងរយៈពេល ៣ខែ បានផល ៨០០គ.ក្រ/៤០បង្គា លក់នៅទីផ្សារក្នុងស្រុក និងកែច្នៃបង្គាក្រៀម មានទីតាំងនៅប៉ុលឌែរ២ ភូមិបែកក្រង់ ឃុំព្រៃនប់ ស្រុកព្រៃនប់ខេត្តព្រះសីហនុ។
២-កសិករ ឈ្មោះ ឡេង អេង ដាក់កូនបង្គាចិញ្ចឹមចំនួន ៣០០ ០០០កូន ក្នុងស្រះ ផ្ទៃដី ៦ហិកតាក្នុងរយៈពេល ៤០ថ្ងៃ ប្រមូលផលបាន ៤៥០គ.ក្រ/២០បង្គា ស្ថិតនៅនៅទំនប់ប៉ុលឌែរ២ ភូមិអូរចំណារ ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។