មាតិកា
ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរ ភូមិ ឃុំ ក្នុងគោលបំណង ផ្សព្វផ្សាយកម្មវិធី Aspire-AT និង សំណើរសុំកិច្ចសហការក្នុងការជ្រើសរើសគ្រួសារមានសក្តានុពលក្នុងខ្សែច្រវ៉ាក់ផលិតកម្មដំណាំបន្លែ និងចិញ្ចឹមមាន់
ចេញ​ផ្សាយ ០២ ធ្នូ ២០២៣
42
ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២ លោក តឹក ជីវ៉ាយ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE-AT ខេត្តព្រះសីហនុ និងលោក ស៊ុម សុខា ទីប្រឹក្សាសម្របសម្រួលកម្មវិធី បានដឹកនាំមន្រ្តីទទួលបន្ទុក ចូលរួមកិច្ចប្រជុំពិភាក្សាជាមួយអាជ្ញាធរ ភូមិ ឃុំ ក្នុងគោលបំណង ផ្សព្វផ្សាយកម្មវិធី Aspire-AT និង សំណើរសុំកិច្ចសហការក្នុងការជ្រើសរើសគ្រួសារមានសក្តានុពលក្នុងខ្សែច្រវ៉ាក់ផលិតកម្មដំណាំបន្លែ និង ចិញ្ចឹមមាន់ នៅឃុំព្រៃនប់ និង ឃុំទួលទទឹង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ អ្នកចូលរួមសរុប 16នាក់ ស្រ្តី 2 នាក់។ ជាលទ្ធផល៖ ១- ថ្នាក់ដឹកនាំភូមិឃុំបានយល់ដឹងអំពីកម្មវិធី Aspire-AT។ ២- មេភូមិប្តេជ្ញាចិត្តជួយជ្រើសរើសគ្រួសារមានសក្តានុពលផ្នែកផលិតកម្មបន្លែ និង មាន់ ដើម្បីបង្កើតសហគមន៍។ ៣- ទទួលបានលេខទូរស័ព្ទ និង តេឡេក្រាម របស់អាជ្ញាធរភូមិ ឃុំ សម្រាប់ទំនាក់ទំនង។ ៤- ជូនដំណឹងដល់អាជ្ញាធរមូលដ្ឋានអំពីក្រុមការងារចុះបង្កើតសហគមន៍។
ចំនួនអ្នកចូលទស្សនា
Flag Counter