មាតិកា
ពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងសំគាល់សិទ្ធ កាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណសម្គាល់សិទ្ធិ)ស្ថិតនៅភូមិក្រាំងអាត់ និងភូមិចាំស្រី ឃុំកំពង់សីលា
ចេញ​ផ្សាយ ០២ ធ្នូ ២០២៣
54
ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក អ៊ុក ពុទ្ធា នាយសង្កាតរដ្ឋបាលព្រៃឈើកំពង់សីលា បានចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងសំគាល់សិទ្ធ កាន់កាប់ប្រើប្រាស់ដីធ្លី(ប័ណ្ណសម្គាល់សិទ្ធិ)ស្ថិតនៅភូមិក្រាំងអាត់ និងភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់ សីលា ខេត្តព្រះសីហនុ ចំនួន ១៤០ក្បាលដី ដែលជាប់បណ្តឹងជំទាស់របស់វ៉ាយអេត និងរដ្ឋបាលព្រៃឈើតាំងពីកំឡុងបទបញ្ជា០១ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោក លោកស្រី មន្ទីរ-អង្គភាពពាក់ព័ន្ធអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋជាម្ចាស់ក្បាលដីទាំង ២ភូមិ។
ចំនួនអ្នកចូលទស្សនា
Flag Counter