មាតិកា
ពិធីប្រគល់ ទទួលអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា
ចេញ​ផ្សាយ ៣០ វិច្ឆិកា ២០២៣
42
ថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក យស់ ចន្ថាណា អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ បានដឹកនាំលោក ពៅ សីលា អនុប្រធានការិយាល័យរដ្ឋបាល បុគ្គលិក ចូលរួមពិធីប្រគល់ ទទួលអំណោយរបស់ស្ថានទូតចិនប្រចាំកម្ពុជា ជូនក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រោមអធិបតីភាព ឯកឧត្តម គង់ ច័ន្ទវាសនា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ លោក លោកស្រី តំណាងប្រធានរដ្ឋបាលព្រៃឈើ តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ តំណាងប្រធានរដ្ឋបាលជលផល លោក លោកស្រី អគ្គលេខាធិការរង និងតំណាងប្រធាននាយកដ្ឋានផ្សព្វផ្សាយកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ កម្មវិធីធ្វើឡើងនៅក្នុងទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (អគារតេជោសន្តិភាព សាលប្រជុំនាងនួន)។ នៅក្នុងកម្មវិធីនោះដែរ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះសីហនុ ក៏បានទទួលអំណោយជាសម្ភារការិយាល័យមានដូចជា Computer Desktop ១គ្រឿង និង Laptop ១គ្រឿង។
ចំនួនអ្នកចូលទស្សនា
Flag Counter