ចេញផ្សាយ ២៦ ធ្នូ ២០១៩
127
នៅពេលព្រឹក ថ្ងៃព្រហស្បតិ៍ ១កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក សុខ សិទ្ធិការ មន្រ្តីការិយាល័យរដ្ឋបាល បុគ្គលិក និង កញ្ញា ជី ចាន់ឌី មន្រ្តីការិយាល័យផែនការ គណនេយ្យ បានចូលរួមកិច្ចប្រជុំនិងពិភាក្សាការងារក្នុងការរៀបចំដំណើរការធ្វើសមាហរណកម្មបុគ្គលិក ដែលកំពុងបម្រើការនៅតាមរដ្ឋបាលក្រុង ស្រុក ខណ្ឌ និងការិយាល័យជំនាញនានានៅថ្នាក់ក្រុង ស្រុក ខណ្ឌទៅក្នុងរចនាសម្ព័ន្ធថ្មីនៃរដ្ឋបាលក្រុង ស្រុក ខណ្ឌ ក្រោមអធិបតីភាព ឯកឧត្តម នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមានអញ្ជើញចូលរួមពីឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងឯកឧត្តម លោក លោកស្រី អគ្គលេខាធិការរងប្រធានអង្គភាព ប្រធានមន្ទីររាជធានី ខេត្ត និងតំណាងអង្គភាពក្រោមឱវាទក្រសួងផងដែរ។